រឿងរាជសីហ៍ និងកូនទន្សាយតូច
កាលពីព្រាងនាយមានរាជសីហ៍ដ៏ធំមួយដែលពោរពេញដោយកម្លាំងនិងអំណាចដ៏សម្បើម បាននិយាយទៅកាន់សត្វផ្សេងទៀតនៅក្នុងព្រៃថា៖
"បើសិននរណាមួយក្នុងចំណោមពួកអ្នកស្មគ្រចិត្តធ្វើជាចំណីរបស់យើងជារៀងរាល់ថ្ងៃ ល្គឹកនោះយើងនឹងមិនសម្លាប់អ្នកដ៏ទៃទៀតឡើយ។"
ដោយសេចក្ដីភ័យខ្លាច និងគ្មានអីនឹងតបតបានគ្រប់សត្វទាំងអស់ក៏យល់ព្រម ហើយក៏បានមកជាចំណីរបស់រាជសីហ៍តាមលេខរៀងដែលបានកំណត់។

ថ្ងៃមួយដល់វេនកូនទន្សាយតូចដែលត្រូវជាចំណីនៃរាជសីហ៍កំណាចនោះ។ តែវាហាក់ដូចជាចំឡែកជាងសព្វមួយដងដ្បិតអីរាជសីហ៍រង់ចាំចំណីយូរជាងពេលរាល់ដង។ លុះពេលកូនទន្សាយមកដល់ រាជសីហ៍ក៏បន្លឺសួរថា៖
"ន៎ែ! ទន្សាយតូច ហេតុអ្វីបានជាឯងមកយឺតយ៉ាវម្លេះ? ដឹងទេថាយើងកំពុងតែស្រែកឃ្លាន?"
ទន្សាយបានតបវិញដោយភាពវៃឆ្លាតថា៖
"ឱ! លោកម្ចាស់ដ៏មានអំណាច ខ្ញុំមកយឺតពេលនេះដ្បិតអីមានសត្វរាជសីហ៍មួយទៀតបានស្កាត់ផ្លូវខ្ញុំ ហើយវាថែមទាំងហក់លោត និងអួតខ្លួនថាជាស្ដេចនៃសត្វទាំងឡាយក្នុងព្រៃនេះទៀតផង។ ម្យ៉ាងវាថាចង់ជួបប្រយុទ្ធជាមួយលោកម្ចាស់ផង!"
រាជសីហ៍ស្ដាប់រួចក៏បន្លឺសួរទាំងក្ដីឆ្ងល់ថា៖
"នៅក្នុងព្រៃនេះ តើនៅមាននរណាដែលខ្លាំងជាងយើង?"
ទន្សាយបានរកកលឧបាយបញ្ឆោតរាជសីហ៍ រួចបន្តថា៖
"បើលោកម្ចាស់មិនជឿចាំខ្ញុំនាំទៅមើលឲ្យជាក់"
ថារួចទន្សាយបាននាំរាជសីហ៍ទៅកាន់មាត់អណ្ដូងមួយកន្លែងរួចក៏បង្ហាញរាជសីហ៍នូវរូបភាពរបស់ខ្លួនតាមរយៈការបំផ្លាតនៃទឹកនោះ ថាជាសត្រូវ។ ឃើញដូចនោះរាជសីហ៍ក៏បានហក់លោតចូលទៅក្នុងអណ្តូងដើម្បីប្រយុទ្ធប្រឆាំងនឹងសត្រូវ រួចក៏លង់ក្នុងអណ្តូងនោះស្លាប់បាត់ទៅ។
#រឿងរាជសីហ៍និងទន្សាយតូច

តាមយោបល់អ្នក តើអ្វីជាគំនិតអប់រំក្នុងរឿងនេះ?
ប្រែសម្រួល៖ ជា សុខចិន្ដា
ប្រភព៖ English Story Apps
Comments