How to make PCB (របៀបផលិត PCB)

Sok Chenda Chea
សម្រាប់ការសិក្សាក្នុងវិស័យអេឡិចត្រូនិច និស្សិតត្រូវមានការយល់ដឹងពីសមាសធាតុចម្បងមួយចំនួនដើម្បីឆ្ពោះទៅកាន់វឌ្ឍនភាពនៃការប្រើប្រាស់ជំនាញរបស់ខ្លួនប្រកបដោយភាពច្នៃប្រឌិត។ 
ចំណុចដែលអ្នកសិក្សាត្រូវផ្ដោតការយកចិត្តទុកដាក់នោះមានដូចជា៖
  • ការសិក្សាពីលក្ខណៈនៃគ្រឿងបរិក្ខាអេឡិត្រូនិច 
  • ការសិក្សាពីលក្ខណៈមូលដ្ឋាននៃតំណសៀគ្វីអេឡិត្រូនិច 
  • ការរចនាសៀគ្វី
  • ការសិក្សាពីលក្ខណៈមេកានិចនៃសៀគ្វី
  • និងការរចនាផ្ទាំង PCB ជាដើម។ 
ខាងក្រោមជាជំហានដែលអ្នកអាចចាប់ផ្ដើមក្នុងការបង្កើតសៀគ្វីបានដោយខ្លួនឯង៖ 
Schematic L298

PCB L298
  • ប្រើប្រាស់ក្រដាសរលោង
  • ប្រើប្រាស់ម៉ាស៊ីនបោះពុម្ពប្រភេទម្សៅ (Laser Jet)
Printed PCB

ជំហានទី ៣ ៖ កាត់ផ្ទាំង PCB 
  • ត្រួតពិនិត្យមើលទំហំ PCB (ប្រើប្រាស់ Dimension Mode)
  • សម្អាត PCB ឲ្យបានស្អាត និងភ្លឺល្អ
PCB Cutting

Piece of PCB and Printed Paper

 ជំហានទី ៤ ៖ អ៊ុតផ្ទាំង PCB
  • ដាក់ក្រដាសដែលបានបោះពុម្ពរួចលើផ្ទាំង PCB ដែលបានសម្អាត
  • ប្រើឆ្នាំងអ៊ុត ឬម៉ាស៊ីនអ៊ុត 

Iron Plotting

ជំហានទី ៥ ៖ សម្អាតក្រដាសដែលបានអ៊ុតរួច

  • យក PCB ដែលបានអ៊ុតរួចទៅត្រាំទឹក
  • បកក្រដាសដែលបានអ៊ុតរួចនោះដោយប្រុងប្រយ័ត្ន 
  • ត្រួតពិនិត្យ Trace ឲ្យបានត្រឹមត្រូវ ជៀសវាងការដាច់ 
  • ករណីដាច់ Trace ត្រូវប្រើ Permanent Marker ដើម្បីជួស

Removed Printed Paper

ជំហានទី ៦ ៖ កាត់ PCB ដោយប្រើប្រាស់អាស៊ីត

  • ដាក់អាស៊ីត (Ferric Chloride power ) ២ ទៅ ៣ ស្លាបព្រាលាយជាមួយទឹកក្ដៅ
  • យក PCB ដែលបកក្រដាសចេញ និងត្រួតពិនិត្យរួចទៅាដាក់ក្នុងអាស៊ីត
  • រងចាំរយៈពេលប្រហែល ៣០ នាទី (អាស្រ័យទំហំ PCB)
  • ស្រង់យក PCB ដើម្បីត្រួតពិនិត្យ​នូវរាល់ Clearances  ដែលត្រូវបានស៊ីដោយអាស៊ីត
  • ករណីអាស៊ីតកាត់មិនអស់ ត្រូវសម្អាតបន្ថែមដោយប្រើប្រាស់ចុងកាំបិតចុងស្រួច

Acid Interaction 

ជំហានទី ៧ ៖ ដំឡើងគ្រឿងបរិក្ខា

  • ប្រើប្រាស់អូមម៉ែត្រត្រួតពិនិត្យភាពត្រឹមត្រូវនៃ  PCB
  • ដាក់ និងផ្សារគ្រឿងបរិក្ខាតាមទីតាំង និងតំណឲ្យបានត្រឹមត្រូវ 
  • តេស្តសៀគ្វីសម្រេច។ 
Follow me:
YouTube: Sok Chenda Chea
Facebook : Chea Sokchenda
Twitter:  Chea Sokchenda  

Comments

នន់ said…
តម្លែម៉ាស៊ីន ព្រីន ជាទូទៅចាប់ពីតម្លែប៉ុន្មានដែលបង

Popular Posts